ចុះពិនិត្យស្ថានភាពដំណាំបន្លែ និងណែនាំបច្ចេកទេស
ចេញ​ផ្សាយ ០២ ឧសភា ២០១៩
179

ថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័កព.ស២៥ ៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ លោក យូ តាំងហ៊ី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំ៖
-លោក សេង សីសាក់ អនុប្រធានការិយាល័យ អភិវឌ្ឍន៍សហគមន៍កសិកម្ម
-លោក ឈាង ចាន់ស៊ីថា អនុប្រធានការិយាល័យ ផ្សព្វផ្សាយកសិកម្ម
-លោក រ័ត្ន សំណព្វ អនុប្រធានការិយា
ល័យកសិ-ឧស្សាហកម្ម
ចុះពិនិត្យស្ថានភាពដំណាំបន្លែ និងណែនាំបច្ចេកទេសបន្ថែមដល់ក្រុមកសិករផលិតបន្លែសុវត្ថិភាពអណ្តូងល្វេ នៅភូមិអណ្តូងល្វេ ឃុំជប់ និងក្រុមផលិតបន្លែសុវត្ថិភាពស្ទឹងពេញ នៅភូមិស្ទឹងពេញ ឃុំជីគរ និងក្រ្មមកសិករដាំបន្លែ នៅភូមិភ្នំ ឃំុទន្លេបិទ ស្រុកត្បូងឃ្មុំ។ នៅក្នុងឱកាសនោះក្រុមកសិករបានបង្ហាញពីបញ្ហា រួមមាន÷ 
   +មានដង្កូចសុីរូងផ្លែ លើសណ្តែកកួរ
   +មានសត្វមមាចខៀវ និងរុយសរ លើដំណាំសណ្តែកកួរ ត្រប់ និងម្រះ    
   +មានជំងឺផ្សិត លើដំណាំម្រះ ដំណាំសណ្តែកកួរ
   +សត្វកណ្តុរសុីផ្លែសណ្តែកួរ
   +ខ្វះទឹក កំដៅឡើងខ្លាំង ពិបាកក្នុងការដាំដុះ។
នៅក្នុងឱកាសនេះលោកអនុប្រធានបានណែនាំឲ្យកសិករ
   +សម្អាតស្មៅឲ្យបានស្អាតទាំងក្នុងនិងជំុវិញចម្ការ
   +រៀបចំកាត់មែកខ្លះនៅកន្លែងដែលក្រាសនិងស្លឹកចាស់ៗផ្នែកក្រោមចោល
   +ប្រើប្រាស់ទឹកពេលអាកាសធាតុត្រជាក់(ព្រឹក និងល្ងាច)
   +ប្រើប្រាស់សត្វអង្ក្រងជាភ្នាក់ងារ 
   +ប្រើប្រាស់វិធីសាស្ត្រ ដាក់ចំណីបំពុលកណ្តុរ និងប្រើប្រាស់ដេរគូទ
   +មុនសម្រេចដាំបន្លែត្រូវពិនិត្យប្រភពទឹកឲ្យបានច្បាស់លាស់
   +ត្រូវប្រើប្រាស់ ជីកំប៉ុស្តឲ្យបានច្រើន
   +និងបានណែនាំពីផលប្រយោជន៍ផ្សិតTricoderma។

ចំនួនអ្នកចូលទស្សនា
Flag Counter