ពិភាក្សាជាមួយកសិករដាំទុរ៉េន មង្ឃុត សាវម៉ាវ ក្នុងខេត្តត្បូងឃ្មុំ
ចេញ​ផ្សាយ ០២ ឧសភា ២០១៩
127

ព្រឹកថ្ងៃសុក្រ ៧រោ ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩  លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាលនិងពិភាក្សាជាមួយកសិករដាំទុរ៉េន មង្ឃុត សាវម៉ាវ ក្នុងខេត្តត្បូងឃ្មុំ ដើម្បីរកវិធីសាស្ត្រលើកកម្ពស់កសិផលផ្លែឈើក្នុងស្រុកដែលមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរ មន្ត្រីជំនាញពាក់ព័ន្ធ និងកសិករម្ចាស់ចម្ការសរុបចំនួន ២៣នាក់។ កិច្ចប្រជុំបានពិភាក្សាផ្តោតលើ ៖

១- ការរៀបចំស្លាកសញ្ញាសម្គាល់ផលិតផលផ្លែឈើរបស់ខេត្ត របស់កសិករម្នាក់ សម្រាប់បិតលើផ្លែឈើ
២- ការពង្រឹងគុណភាព សុវត្ថិភាព ផ្លែឈើ
៣- ការចងក្រងជាក្រុម ឬ សហគមន៍កសិកម្ម ផ្លែឈើ ក្នុងខេត្ត ដើម្បីស្តង់ដារកសិផល និរន្តរភាពទីផ្សារ
៤-ការបណ្តុះបណ្តាលបច្ចេកទេសបន្ថែម។

សូមជម្រាបថា ខេត្តត្បូងឃ្មុំមានផ្ទៃដីដាំទុរ៉េន ៤៨៩ហិកតា មង្ឃុត ១៧៩ហិកតា និងសាវម៉ាវ ៣០៦ហិកតា។?

ចំនួនអ្នកចូលទស្សនា
Flag Counter