កិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តបានប្រចាំខែមេសា
ចេញ​ផ្សាយ ០២ ឧសភា ២០១៩
88

ថ្ងៃសុក្រ ៧រោ ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩

ក្រុមការងារគម្រោងជំរុញផលិតកម្មស្បៀងខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តបានប្រចាំខែមេសា និងលើកទិសដៅអនុវត្តបន្ត ក្រោមការដឹកនាំរបស់លោក ហេង ពិសិដ្ឋ ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងជាប្រធានគម្រោងថ្នាក់ខេត្ត ដែលមានការអញ្ជើញចូលរួមពីមន្រ្តីអនុវត្តគម្រោងទាំងអស់សរុប ១៦នាក់ ស្រី១នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បី ៖
-ពិនិត្យពីវឌ្ឍនភាពនៃការអនុវត្តគម្រោង
-ពង្រឹងការចុះពិនិត្យនិងណែនាំបច្ចេកទេសជូនកសិករ
-ដាក់ចេញសកម្មភាពជំរុញការអនុវត្តកសិកម្មល្អ 
-លើកបញ្ហានិងពិភាក្សារកដំណោះស្រាយ
-លើកទិសដៅអនុវត្តបន្ដ។

ចំនួនអ្នកចូលទស្សនា
Flag Counter