ថ្ងៃព្រហស្បតិ៍ ៦រោ ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩
-លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
-លោក សំរិត វុទ្ធថា មន្រ្តីការិយាល័យរដ្ឋបាលបុគ្គលិក
បានចុះផ្សព្វផ្សាយការយល់ដឹងនិងពង្រឹងយន្តការនិរន្តរភាព ការអភិរក្សនិងការគ្រប់គ្រងព្រៃឈើ នៅទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ វគ្គផ្សព្វផ្សាយនេះ បានលទ្ធផលដូចខាងក្រោម៖
-សម្បទានិកយល់ដឹងពីសារៈប្រយោជន៍របស់ព្រៃឈើ
-សម្បទានិកយល់ដឹងពីផលប៉ះពាល់បណ្តាលមកពីការបាត់បង់ព្រៃឈើ
-ការថែរក្សាការពារព្រៃឈើ
-កត្តាដែលបាត់បង់ព្រៃឈើ
-ច្បាប់ព្រៃឈើ ជាដើម
នៅក្នុងវគ្គនេះផងដែរ មានការចូលរួមពីមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ក្រុមប្រឹក្សាឃុំជាំក្រវៀន មេភុមិស្រែលើសែនជ័យ អ្នកសម្របសម្រួលសហគមន៍ និងសម្បទានិកសរុបចំនួន៥៩នាក់ ក្នុងនោះស្រី២១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម