លោក យូ តាំងហ៊ី បង្ហាញពីការពិនិត្យមើលដើមពូជដំឡូងមីដែលផ្ទុកជំងឺម៉ូសាអ៊ិចនិងជំងឺអំបោសធ្មប់
ចេញ​ផ្សាយ ២៤ មេសា ២០១៩
338

ថ្ងៃអង្គារ ០៤រោច ខែចេត្រ ឆ្នាំកុរ​ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៩ លោក យូ តាំងហ៊ី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានចុះពិនិត្យនិងណែនាំដល់កសិករដាំបន្លែ និងបង្ហាញពីការពិនិត្យមើលដើមពូជដំឡូងមីដែលផ្ទុកជំងឺម៉ូសាអ៊ិចនិងជំងឺអំបោសធ្មប់ នៅឃុំទួលសូភី និងឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅក្នុងឱកាសនោះបានណែនាំពី៖
-សារៈប្រយោជន៍នៃការប្រើប្រាស់គម្របដី
-សារៈប្រយោជន៍ការប្រើប្រាស់ជីកំប៉ុស្តគោកនិងជីស្រស់សម្រាប់បង្កើនជីជាតិដីនិង
ជីកំប៉ុស្តទឹកសម្រាប់បំប៉ន
-វិធានការពារសត្វល្អិតចង្រៃលើដំណាំម្រះនិងដំណាំសណ្តែកកួរ
-បន្ថែមពីការរៀបចំចំណារមងសម្រាប់ដំណាំម្រះ
-ពីសារៈប្រយោជន៍នៃសត្វអង្ក្រង សម្រាប់ជាភ្នាក់ងារកម្ចាត់ដង្កូវលើដំណាំបន្លែ
-បង្ហាញពីរោគសញ្ញានៃជំងឺម៉ូសាអ៊ិច និងជំងឺអំបោសធ្មប់ លើដើមពូជដំឡូងមី។

ចំនួនអ្នកចូលទស្សនា
Flag Counter