នៅរសៀលថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៩
លោក យូ តាំងហ៊ី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានចុះពិនិត្យនិងណែនាំ ដល់កសិករដាំបន្លែ នៃគម្រោងជំរុញផលិតកម្មស្បៀង នៅភូមិចុងអង្ក្រង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ នៅក្នុងឱកាសនោះដែរបាន៖
- ពិនិត្យការដាំដំណាំសណ្តែកបាយដើម្បីធ្វើជីស្រស់សម្រាប់កែលម្អគុណភាពដី
- ពិនិត្យនិងណែនាំបន្ថែមពីការកម្ចាត់សត្វល្អិតចង្រៃដោយភ្នាក់ងារកម្ចាត់ (សាកល្បងប្រើប្រាស់សត្វអង្ក្រង) លើដំណាំសណ្តែកកួរ និងបានអនុវត្តសាកល្បងលើដំណាំត្រសក់ចំណារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម