ថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ លោក ឈាង ចាន់ស៊ីថា អនុប្រធានការិ.អភិវឌ្ឍន៍សហគមន៍ លោក រ័ត្ន សំណព្វ អនុប្រធានការិ.កសិឧស្សាហកម្ម និងលោក សុន វិឆៃ មន្ត្រីសម្របសម្រួលដំណាំបន្លែនៃគម្រោងជំរុញផលិតកម្មស្បៀង បានសម្របសម្រួលជូនក្រុមការងារPMOទទួលបន្ទុកដំណាំបន្លែនៃគម្រោងជំរុញផលិតកម្មស្បៀងថ្នាក់ជាតិ ចុះពិនិត្យតាមដានការងារផលិតកម្មដំណាំបន្លែ និងពង្រឹងក្រុមផលិតកម្មបន្លែសុវត្ថិភាព ព្រមទាំងកំណត់កសិករគំរូរបស់គម្រោងជំរុញផលិតកម្មស្បៀងនៅស្រុកត្បូងឃ្មុំ។ ក្នុងនោះបានពិនិត្យកសិករគំរូចំនួន០៣គ្រួសារ នៅឃុំល្ងៀង ស្រុកត្បូងឃ្មុំ ដើម្បីសិក្សាស្វែងយល់ពីវឌ្ឍនភាពនៃការដាំដុះបន្លែរបស់ក្រុម បញ្ហាប្រឈមក្នុងផលិតកម្មបន្លែ និងសំណូមពររបស់ក្រុមកសិករ។
ក្នុងនោះ ក្រុមការងារPMOបានសួរអំពី ការដាំដុះបន្លែ ការប្រើប្រាស់ជី ថ្នាំ ការថែទាំ ការកត់ត្រា ការសាយភាយការអនុវត្តគោលការណែនាំរបស់គម្រោង ការបន្តដាំដុះវិលជុំជាអាជីប កាអនុវត្តកសិកម្មល្អ និងការប្រមូលផ្តុំបន្លែរលក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម