ចុះពិនិត្យវាយតម្លៃផ្ទៃក្នុង នៃការអនុវត្តកសិកម្មល្អ(GAP)
ចេញ​ផ្សាយ ០៨ មេសា ២០១៩
119

 ថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩  លោក យូ តាំងហុី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យវាយតម្លៃផ្ទៃក្នុង នៃការអនុវត្តកសិកម្មល្អ(GAP) និងពិនិត្យពីការអនុវត្តទៅតាមជំហាននីមួយដើម្បីទទួលបានការបញ្ជាក់វិញ្ញាបនបត្រសុវត្ថិភាព ដល់កសិករ ធីម យឿន និង កសិករ សុន ឆៃលាង នៅភូមិត្រពាំងទន្សោង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក។ ក្នុងឱកាសនោះដែរ លោកអនុប្រធានមន្ទីរ បានពិនិត្យទៅលើការៀបចំបព័ន្ធស្រោចស្រព មានទូយោទឹក ការសាងសង់អាងទឹក ការរៀបចំរងបន្លែឲ្យស្របតាមបច្ចេកទេស ការប្រើប្រាស់ថ្នាំពុលគីមី និងធម្មជាតិ ការការពារកុំឲ្យសត្វស្លាប និងពាហនៈចូលចម្ការ និងការប្រើប្រាស់ទឹកលើដំណាំ ណែនាំលើឯកសារកត់ត្រា និងការទុកដាក់កាកសំណល់(សំបកថ្នាំ និងជីគីមី)។

បន្ទាប់ពិនិត្យវាយតម្លៃផ្ទៃក្នុងរួចរាល់ក្រុមការងារវាយតម្លៃថ្នាក់ខេត្តគ្រោងនឹងរៀបចំដាក់ពាក្យស្នើសុំទៅកាន់PMOថ្នាក់ជាតិដើម្បីចុះមកវាយតម្លៃ។

ចំនួនអ្នកចូលទស្សនា
Flag Counter