ថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ លោក ដុក សាវឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម និងលោកស្រី ហី សុខហាន មន្ត្រីការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម បានចុះពិនិត្យស្ថានភាពដំណាំម្រះ និងណែនាំបច្ចេកទេសដល់កសិករ នៅភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ក្នុងនោះបានណែនាំកសិករពីវិធានការពារ និងកម្ចាត់លើជំងឺទុំលឿងស្លឹក និងស្រាំទិចផ្លែដូចជា៖
១.ជំងឺទុំលឿងស្លឹក
- ត្រូវបេះផ្លែដែលមានជំងឺចេញរួចយកស្លឹកទៅកប់ចោល
- កុំស្រោចទឹកជោគពេក
២.ស្រាំងតិចផ្លែ
- ត្រូវរុំ ឬខ្ចប់ក្តិបម្រះដោយក្រកាស ឬថង់ផ្លាស្ទិច ធ្វើនៅពេលផ្កាក្តិបម្រះចាប់ផ្តើមស្រពោន
- ត្រូវបេះផ្លែដែលខូចៗចោលដើម្បីសំលាប់ដង្កូវស្រាំងក្នុងផ្លែ
- ណែនាំអោយប្រើនុយអន្ទាក់ស្រាំងឈ្មោល
- ណែនាំកសិករអោយធ្វើការតាក់តែងមែក ដោយកាត់ខ្នែងចេញពីដើមមេដើម្បីអោយដើមមេដុះលូតលាស់ និងផ្តល់ផ្លែធំស្មើល្អ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម