ប្រទេសមានសន្តិភាព កងទ័ព ជាកម្លាំងស្នូលក្នុងបុព្វហេតុការពារទឹកដីផងនិងជាកម្លាំងនៃការជំរុញកិច្ចអភិវឌ្ឍផង
ចេញ​ផ្សាយ ០៣ មេសា ២០១៩
214

ថ្ងៃសៅរ៍ ១១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញ សហការជាមួយលោកអភិបាលស្រុកតំបែរ ចុះពិនិត្យការរៀបចំសួនបន្លែ ទ្រុងមាន់ ទ្រុងចិញ្ចឹមគោ របស់កងវរៈសេនាតូចថ្មើរជើងលេច ២១៣ ដែលមានទីតាំងនៅស្រុកតំបែរ ដោយមានការស្វាគមន៍ពីលោកមេបញ្ជាការ មេបញ្ជាការរង និងពលទាហាន វរៈសេនាតូច២១៣ផងដែរ។

លោកប្រធានមន្ទីរ សូមសំដែងការកោតសរសើរដល់លោកមេបញ្ជាការ មេបញ្ជាការរង ពលទាហាន ដែលបានប្រឹងប្រែងរៀបចំការដាំដុះបន្លែនិងការចិញ្ចឹមសត្វ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលបច្ចេកទេសពីមន្ត្រីជំនាញកសិកម្មកន្លងមក។

ឱកាសនោះ លោកប្រធានមន្ទីរ បានស្នើសុំឲ្យលោកមេបញ្ជាការ ជំរុញការងារកសិកម្មនេះ ពីការធ្វើដើម្បីផ្គត់ផ្គង់អង្គភាព ទៅជាការធ្វើបម្រើឲ្យការផ្គត់ផ្គង់អង្គភាពផងនិងការផ្គត់ផ្គង់ទីផ្សារ ដើម្បីបានចំណូលសម្រាប់អង្គភាពផង។ មន្ទី នឹងរងចាំទទួលនូវរាល់ការស្នើសុំសេវាបច្ចេកទេសបន្ថែម។

រសៀលនេះដែរ លោកប្រធានមន្ទីរ បានបន្តដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យការចិញ្ចឹមគោបំប៉នយកសាច់របស់កសិករនៅភូមិក្រសាំង ឃុំសេដា ស្រុកតំបែរ និងការសម្របសម្រួលណែនាំតម្រង់ទិសដល់កសិករនៅភូមិជ័យសម្បត្តិ ឃុំតំបែរ ស្រុកតំបែរ ក្នុងការរៀបចំផ្ទះសំណាញ់សម្រាប់ការដាំបន្លែ 
ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ចំនួនអ្នកចូលទស្សនា
Flag Counter