ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការី ៖
-ចុះពិនិត្យការដាំបន្លែមិនប្រើថ្នាំពុលគីមីធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់កសិករនៅភូមិខ្សាក ឃុំបពេល ស្រុកពញាក្រែក
-សហការជាមួយលោកអភិបាលស្រុកតំបែរ ចុះពិនិត្យមើលស្ថានភាពទឹកស្រោចស្រពដំណាំ និងពង្រឹងក្រុមផលិតម្រេចដែលអនុវត្តតាមស្តង់ដារការអនុវត្តកសិកម្មល្អ នៅភូមិស្រម៉រ ឃុំទឹកជ្រៅ ស្រុកតំបែរ មានអ្នកចូលរួម ១៨នាក់ ក្នុងនោះស្រី ១នាក់ ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖
ក-ទទួលបានព័ត៌មានទាក់ទងនឹងស្ថានភាពប្រឈម និងការខ្វះខាត់របស់ប្រជាពលរដ្ឋ ដើម្បីជាមូលដ្ឋានស្នើសុំអន្តរាគមន៍ពីថ្នាក់លើ
ខ-សមាជិកសហគមន៍កសិកម្មកសិករតំបែរចំនួន ១០គ្រួសារ ស្ម័គ្រចិត្តអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។
-សហការជាមួយលោកអភិបាលស្រុកតំបែរ ចុះពិនិត្យមើលចម្តារបន្លែលោក ស្រ៊ាន ប្រុស ប្រជាកសិករដាំដុះបន្លែនៅភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែរ ដែលកំពុងអនុវត្តតាមបច្ចេកទេសធន់ទ្រាំទៅនឹងប្រែប្រួលអាកាសធាតុ ដែលណែនាំដោយមន្ត្រីជំនាញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម