ការិយាល័យនីតិកម្មកសិកម្មចុះអធិការកិច្ចសម្ភារកសិកម្មនៅស្រុកមេមត់
ចេញ​ផ្សាយ ១៥ មីនា ២០១៩
122

នៅព្រឹកថ្ងៃព្រហស្បតិ៏ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩

- លោក គឹម ម៉េត ប្រធានការិយាល័យនីតិកម្មកសិកម្ម
- លោក ធីម ធួក អនុប្រធានការិយាល័យនីតិកម្មកសិកម្ម
- លោក ផន ផាត់ មន្ត្រីការិយាល័យនីតិកម្មកសិកម្ម
- លោក ហេង បូណា មន្ត្រីការិយាល័យនីតិកម្មកសិកម្ម

បានចុះអធិការកិច្ចសម្ភារកសិកម្មនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
+ លទ្ធផល
ចុះអធិការកិច្ចបានចំនួន៧ដេប៉ូ ដោយដេប៉ូចំនួន៤បានបំពេញគ្រប់លក្ខខណ្ឌក្នុងការដាក់តាំងលក់សម្ភារកសិកម្ម ហើយដេប៉ូចំនួន៣ទៀត មិនទាន់មានលិខិតអនុញ្ញាតលក់ដុំលក់រាយសម្ភារកសិកម្ម។

+ ជាវិធានការ
ក្រុមការងារបានធ្វើកិច្ចសន្យាកែតម្រូវ ដោយអាជីវករត្រូវធ្វើលិខិតអនុញ្ញាតលក់ដុំលក់រាយសម្ភារកសិកម្មនៅច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តត្បូងឃ្មុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter