ចុះផ្សព្វផ្សាយស្តីពីជំងឺម៉ូសាអ៉ិច និងវិធានការគ្រប់គ្រង ទប់ស្កាត់ការរាត្បាត
ចេញ​ផ្សាយ ១៥ មីនា ២០១៩
97

នៅព្រឹកថ្ងៃព្រហស្បតិ៏ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩

+លោក ដុក សាវឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
+លោកស្រី ហី សុខហាន មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
បានសហការជាមួយការិយាល័យកសិកម្មស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ចុះផ្សព្វផ្សាយស្តីពីជំងឺម៉ូសាអ៉ិច និងវិធានការគ្រប់គ្រង ទប់ស្កាត់ការរាត្បាតនៃជំងឺម៉ូសាអ៉ិចលើផលិតកម្មដំណាំដំឡូងមី ដោយមានអញ្ជើញចូលរួមពី លោកមេឃុំទួលស្នួល និងប្រជាកសិករសរុប៤៣នាក់ ក្នុងនោះស្រី៥នាក់។
+ការផ្សព្វផ្សាយមានសកម្មភាព និងលទ្ធផលដូចខាងក្រោម:
- បង្ហាញពីរោគសញ្ញានៃកើតនូវជំងឺម៉ូសាអ៉ិចលើដំណាំដំឡូងមី និងវិធានការការពា
- ណែនាំកសិករពីរបៀបនៃពិនិត្យមើលដើមពូជដែលផ្ទុកជំងឺ និងគ្មានជំងឺម៉ូសាអ៉ិច
- ពន្យល់ និងណែនាំកសិករពីគុណប្រយោជន៍នៃជ្រើសរើស និងរក្សាដើមពូជដែលគ្មានផ្ទុកជំងឺ សម្រាប់ដាំដុះនៅរដូវកាលបន្ទាប់
- ណែនាំពីវិធានការកម្ចាត់លត្វល្អិតរុយស ដែលភ្នាក់ងារចម្លងជំងឺ

ចំនួនអ្នកចូលទស្សនា
Flag Counter