ថ្ងៃនេះ យើងខ្ញុំមានកិត្តិយសឧត្តុងឧត្តមបានទទួលប័ណ្ណ សរសើរ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។
ប័ណ្ណសរសើរដ៏មានតម្លៃ សម្រាប់មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដែលទទួលបាននេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹក នាំ មន្ត្រីរាជការមន្ទីរទាំងអស់ ដែលលះបង់កម្លាំង កាយ ចិត្ត ប្រាជ្ញា ស្មារតី ចំណេះដឹង បទពិសោធន៍ គ្រប់បែបយ៉ាង ក្នុងការកសាងអង្គភាពនិងផ្តល់សេវាបច្ចេកទសគ្រប់បែបយ៉ាងជូនប្រជាកសិករ អាជីវករ និងអ្នកពាក់ព័ន្ធទាំងឡាយ បង្កើតបានជាសមិទ្ធផលវិជ្ជមានជូនថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល។
យើងខ្ញុំ សូមថ្លែងអំណរគុណជូនចំពោះឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ដែលបានផ្តល់ការវាយតម្លៃនិងសម្រេចផ្តល់ចំណាត់ថ្នាក់ដ៏វិសេសវិសាលនេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម