ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានបើកវគ្គបណ្ដុះបណ្ដាលស្តីពី និតិវិធីសរសេររបាយការណ៍ប្រចាំឆ្នាំ សម្រាប់សហគមន៍កសិកម្មនៅ ក្នុងខេត្តត្បូងឃ្មុំ ដែលបានរៀបចំនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោក អៀ ឯកសារ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក ស៊ឹម ធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងមានការចូលរួមពីថ្នាក់ដឹងនាំ សមាជិក សមាជិកា សហគមន៍កសិកម្ម មានអ្នកចូលរួមសរុបចំនួន២៨នាក់ ស្រីចំនួន៤នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម