ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញ និងកសិករដាំបន្លែសុវត្ថិភាព ២០នាក់ នៅភូមិត្រពាំងទន្សោង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក នៃគម្រោងជំរុញផលិតកម្មស្បៀង បង្ហាញពីប្រសិទ្ធភាព គុណភាព ផលចំណេញនៃការប្រើប្រព័ន្ធ
ស្រោចស្រពដំណាំបន្លែរបស់កសិករ ២គ្រួសារ។ កសិករទាំង២ រូប បានបង្ហាញពីការពេញចិត្តចំពោះប្រព័ន្ធនេះ ព្រោះវាបានធ្វើឲ្យគាត់ចំណេញពេលវេលា កម្លាំងពលកម្ម ប្រើប្រាស់ទឹកតិច ងាយគ្រប់គ្រងកម្រិតសើមរបស់ដី។
បន្ថែមពីលើផលអត្ថប្រយោជន៍នេះ លោកប្រធានមន្ទីរ បានផ្តល់ជាគំនិតដល់ក្រុមកសិករ ៖
១-ត្រូវចងក្រងជាសហគមន៍កសិកម្ម មានផែនការដាំដុះ ដាំមានស្តង់ដារសុវត្ថិភាពច្បាស់លាស់ ដាំបន្លែដែលមានតម្រូវការទីផ្សារខ្ពស់
២-ប្រើប្រព័ន្ធដាំដុះនិងប្រព័ន្ធស្រោចស្រពតាមបទដ្ឋានបច្ចកទេសកសិកម្មថ្មី
៣-ប្រកាន់ខ្ជាប់ការប្រើជីនិងថ្នាំទប់ស្កាត់កត្តាចង្រៃ តាមបទដ្ឋានបច្ចេកទេស
៤-ត្រូវព្យាយាមបង្កើតស្លាកសញ្ញាសម្គាល់សម្រាប់ផលិតផល
៥-ត្រូវផ្សារភ្ជាប់ជាមួយទីផ្សារ តាមផលិតកម្មកសិកម្មតាមកិច្ចសន្យា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម