ថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំប្រជុំផ្សព្វផ្សាយនិងជំរុញការអនុវត្តលិខិតណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមមាន ៖
១-សារាចរណែនាំស្តីពីវិធានការបន្ទាន់ ដើម្បីត្រួតពិនិត្យនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េសជ្រូកអាហ្វ្រិក។
២-សារាចរណែនាំស្តីពីវីធានការកាត់បន្ថយផលប៉ះពាល់សត្វដោយសារគ្រោះរាំងស្ងួតនិងការបង្ការទប់ស្កាត់ជំងឺឆ្លងសត្វ។
៣-សេចក្តីណែនាំស្តីពីវិធានការការពារនិងទប់ស្កាត់ភ្លើងឆេះព្រៃ។
៤-សេចក្តីណាែនាំស្តីពីវិធានការការពារ ទប់ស្កាត់ភ្លើងឆេេះព្រៃលិចទឹកនិងព្រៃកោងកាងនិងកិច្ចអន្តរាគមន៍សង្គ្រោះត្រី ក្នុងរដូវប្រាំងឆ្នាំ២០១៩ និង
៥-លិខិតលេខ១២៣១កសក ស្តីពីសំណើជំរុញការគ្រប់គ្រងមូលដ្ឋានអាជីវកម្មនិងពង្រឹងការធ្វើអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្មតាមបណ្តាលរាជធានីខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម