ចុះពិនិត្យទីតាំងប្រមូលទិញនិងសម្ងួតពោតក្រហម ចំនួន២កន្លែង
ចេញ​ផ្សាយ ២៧ កុម្ភៈ ២០១៩
94

ថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានបន្តដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យទីតាំងប្រមូលទិញនិងសម្ងួតពោតក្រហម ចំនួន២កន្លែង នៅក្នុងភូមិទី៦ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ។

អាជីវករ សុះ ម៉ាស មាន លទ្ធភាពសម្ងួតបានប្រមាណ 2 000តោន/ឆ្នាំ ចំណែកអាជីវករ ម៉ាន អាត មានលទ្ធភាពសម្ងួតពោតបានប្រមាណ 600តោន/ឆ្នាំ ដោយពួកគាត់ធ្វើកាប្រមួលទិញពីកសិករដែលបានផ្គត់ផ្គង់ពូជមុនពេលដាំដុះនៅក្នុងតំបន់ជាពិសេសគឺនៅស្រុកក្រូចឆ្មា និងស្រុកត្បួងឃ្មុំ ដើម្បីលក់ទៅឲ្យក្រុមហ៊ុន ស៊ីភី ក្រុមហ៊ុន ម៉ុង រិទ្ធី រោងចក្រចំណីសត្វហ្គ្រីនហ្វីត និងទៅប្រទេសថៃ។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានថ្លែងអំណរគុណចំពោះរូបគាត់ទាំង២នាក់ ដែលបានបង្កើតឲ្យមានឡសម្ងួតពោតនេះឡើង ដែលវាបានរួមចំណែកក្នុងការទប់ ស្កាត់ភាពជុញនិងបង្កើតការងារបន្ថែម ហើយលោកប្រធានមន្ទីរបានណែនាំនិងសំណូមពរមួយចំនួន ៖
-សូមម្ចាស់អាជីវកម្ម ពង្រីកទំហំផលិតកម្មឲ្យបានធំ កាត់បន្ថយការនាំទៅលក់ជារូបភាពវត្ថុធាតុដើម 
-សូមចូលរួមអនុវត្តផលិតកម្មកសិកម្មតាមកិច្ច សន្យា ដើម្បីធានាបាននូវគុណភាពកសិផល ស្ថិរភាពបរិមាណផល និរន្តរភាពទីផ្សារ និងតម្លៃ។

ជាមួយគ្នានេះ អាជីវករទាំង២ បានលើកឡើងបញ្ហាប្រឈមមួយចំនួនដូចជា ពូជ ជីគីមី ប្រេងឥន្ធនៈ តម្លៃអគ្គីសនី និងការដឹកជញ្ជូន មានតម្លៃថ្លៃ។

ចំនួនអ្នកចូលទស្សនា
Flag Counter