ពិនិត្យនិងពន្យល់ណែនាំពីបច្ចេកទេសដាំដុះដំណាំបន្លែ ដល់កសិករនៅភូមិទំនាប ឃុំគងជ័យ ស្រុកអូររាំងឪ
ចេញ​ផ្សាយ ១២ កុម្ភៈ ២០១៩
479

នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ លោក សេង ថា ប្រធានការិយាល័យកសិកម្មស្រុកអូររាំងឪ និងលោក មាន វ៉ាន់ឡាយ មន្ត្រីការិយាល័យកសិកម្មស្រុកអូររាំងឪ បានចុះពិនិត្យនិងពន្យល់ណែនាំពីបច្ចេកទេសដាំដុះដំណាំបន្លែ ដល់កសិករនៅភូមិទំនាប ឃុំគងជ័យ ស្រុកអូររាំងឪ ចំនួន០៨គ្រួសារ ដោយក្នុងនោះមន្ត្រីជំនាញបានណែនាំកសិករដូចជា៖

១. ត្រូវប្រើប្រាស់ទឹកដោយប្រុងប្រយ័ត្ន និងសន្សំសំចៃ ព្រោះពេលនេះនឹងទៅមុខទៀតទឹក កាន់តែខ្សត់ហើយ
២. ណែនាំកសិករឲ្យដាំមុខដំណាំខុសគ្នា នឹងឲ្យស្របតាមតម្រូវការទីផ្សារ ទើបជោគជ័យលើតំលៃរហូត (ឧ. ឆៃថាវ និងខាត់ណាដើម តម្រូវការពេលឆេងម៉េង..)
៣.ពន្យល់ពីផលប៉ះពាល់នៃថ្នាំពុល ជីកសិកម្ម ចំពោះសុខភាពអ្នកប្រើប្រាស់ និងអ្នកបរិភោគ
៤. ពន្យល់ពីគុណវិប្បត្តិនៃថ្នាំពុល និងជីគីមី ចំពោះដីកសិកម្ម។

»ចំពោះតំលៃកសិផលក្នុងស្រុកអូររាំងឪវិញ
- ឆៃថាវ ១១០០៛/គ.ក
- ត្រកួន ១៥០០៛/គ.ក
- ម្ទេសផ្លោក ៤០០០៛/គ.ក
- ម្ទេសដៃនាង ៤៥០០៛/គ.ក
- សាឡាដ ១០០០៛/គ.ក
- ផ្ទីដូង ១៤០០៛/គ.ក
- សណ្តែកគួ ២០០០៛/គ.ក
- ម្រះ ១៦០០៛/គ.ក។

ចំនួនអ្នកចូលទស្សនា
Flag Counter