ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នាយកដ្ឋានវិស្វកម្មកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយការិយាល័យគ្រឿងយន្តកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់
និងនេសាទខេត្តត្បូងឃ្មុំ បានរៀបចំកម្មវិធី អនុវត្តបង្ហាញស្តីពី
បច្ចេកទេសរៀបចំដីដោយគ្រឿងយន្តកសិកម្ម និងធ្វើការភ្ជួររាស់ដីស្រែជូនប្រជាពលរដ្ឋនៅភូមិកកោះ ភូមិជ្រៃភ្លូក និងភូមិត្រពាំងឫស្សី ក្នុងឃុំតំបែរ ស្រុកតំបែរ។ កម្មវិធីនេះដោយមានការអញ្ជើញចូលរួមពីលោក កើត កិត្តិនាថ អនុប្រធាននាយកដ្ឋានវិស្វកម្មកសិកម្ម លោក ជៀងសារិទ្ធ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងមន្ត្រីជំនាញ
លោកមេឃុំតំបែរ លោកមេភូមិ ប្រធានសហគមន៍តំបែររុងរឿង និងប្រជាពលរដ្ឋ៣៥នាក់។
ការភ្ជួររាស់ដីស្រែនេះមានរយះពេល៣ថ្ងៃចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលគ្រោងធ្វើលើផ្ទៃដីប្រមាណជាង២០ ហិកតា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម