ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ លោក សន មិនា និងលោក អៀង ថងអ៊ុន អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម
បានចុះទំនាក់ទំនងជាមួយអាជ្ញាធរ និងចុះពិនិត្យទីតាំងសម្រាប់អនុវត្តបង្ហាញពីបច្ចេកទេសរៀបចំដីដោយគ្រឿងយន្តកសិកម្ម នៅឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលរៀបចំដោយនាយកដ្ឋានវិស្វកម្មកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម។ ក្នុងនោះបានជ្រើសរើសទីតាំងសម្រាប់អនុវត្តបង្ហាញ នៅភូមិជ្រៃភ្លូក ឃុំតំបែរ ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី០៧ដល់ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម