ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម និងលោក ធីម ធួក អនុប្រធានការិយាល័យនីតិកម្មកសិកម្ម
បានចុះសម្របសម្រួលទស្សនៈកិច្ចសិក្សាកសិករ និងពិនិត្យ ណែនាំកសិករពីការធ្វើស្រែបង្ហាញពូជស្រូវខា ១៥ ក្នុងដំណាក់កាលស្រូវដាក់ម្សៅ ក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ពូជស្រូវខា១៥ នៅភូមិដូនម៉ៅ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដែលមានកសិករចូលរួម២៥នាក់ ស្រី៥នាក់ឱកាសនោះមន្ត្រីជំនាញបាន៖
-បានបង្កាញកសិករពីលក្ខណៈពិសេសៗរបស់ពូជស្រូវស្រាលខា១៥ -ណែនាំកសិករធ្វើការផលិតពូជស្រូវសម្រាប់សមាជិកក្រុមផលិត -ពន្យល់កសិករពីការបង្កើតក្រុមសម្រាប់ផលិតស្រូវ និងធ្វើកិច្ចសន្យាជាមួយរោងម៉ាស៊ីនកិនស្រូវជាមុនសិន -កសិករដែលបានចូលរួមមានការចាប់អារម្មណ៍ទៅលើប្រភេទពូជស្រូវខា១៥ នេះ ហើយពួកគាត់នឹងធ្វើការដាំដុះនៅរដូវក្រោយប្រសិនបើមានរោងម៉ាស៊ីនប្រមូលទិញប្រភេទស្រូវខា១៥ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម