ថ្ងៃទី២៨-២៩-៣០-៣១ ខែមករា ឆ្នាំ២០១៩
-កញ្ញា ឆោម ស្រីម៉ៅ អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក
-លោក ធាង មាស មន្រ្តីការិយាល័យរដ្ឋបាល បុគ្គលិក
-លោក សំរិត វុទ្ធថា មន្រ្តីការិយាល័យរដ្ឋបាល បុគ្គលិក
បានចូលរួមវគ្គសិក្ខាសាលានៅខេត្តសៀមរាប ស្ដីពី បច្ចេកវិទ្យាព័ត៌មានផ្សារភ្ជាប់នឹងវិស័យកសិកម្ម ដែលមានការចូលរួមពីបណ្ដាល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួយ១១ខេត្ត ក្នុងនោះសមាសភាពសិក្ខាកាមសរុបចំនួន៣៤នាក់ ស្រ្តី៧នាក់ ក្នុងគោលបំណងពង្រឹងសមត្ថភាព មន្ត្រីទទួលបន្ទុក គេហទំព័រមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី/ខេត្ត ដើម្បីបញ្ចូលទិន្នន័យ ក្នុងវែបសាយមន្ទីរ អោយត្រឹមត្រូវតាមលក្ខណៈបានកំណត់ ដោយរៀបចំឡើងដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម