បង្ហាញពីការត្រួតពិនិត្យមែកដែលជ្រើសរើសយកធ្វើពូជបន្ត
ចេញ​ផ្សាយ ០៨ កុម្ភៈ ២០១៩
284

ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ លោក ធីម ធួក អនុប្រធានការិយាល័យនីតិកម្មកសិកម្ម និងលោក អៀង ថងអ៊ុន អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម បានដឹកនាំនិស្សិតសាកលវិទ្យាល័យហេង សំរិនត្បូងឃ្មុំ ដើម្បីអនុវត្តបង្ហាញ ស្តីពីការពង្រីកពូជដំណាំឈើហូបផ្លែ(ក្រូចថ្លុង) នៅភូមិ៥៥ ឃុំក្រែក ស្រុកពញាក្រែក។
ក្នុងនោះមន្ត្រីជំនាញបាន៖

-បង្ហាញពីការត្រួតពិនិត្យមែកដែលជ្រើសរើសយកធ្វើពូជបន្ត 
-ធ្វើបង្ហាញនិស្សិតនិងកសិករពីការលាយល្បាយដីសម្រាប់ដាំមែកសាកដែលបានកាត់ចេញពីដើមមេ 
-ពន្យល់ពីរបៀបនៃការកាត់មែកសាកពីដើមមេ និងការតាក់តែងមែកក្រូច 
-ធ្វើបង្ហាញពីរបៀបសាក់មែក ភ្ជាប់ភ្នែកក្រូច ការថែរទាំ និងឲ្យនិស្សិតអនុវត្តជាក់ស្តែង។

ចំនួនអ្នកចូលទស្សនា
Flag Counter