ចុះផ្សព្វផ្សាយពីស្ថានភាពនៃជំងឺម៉ូសាអ៉ិចលើផលិតកម្មដំឡូងមី
ចេញ​ផ្សាយ ០៨ កុម្ភៈ ២០១៩
98

ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ លោក ដុក សាវឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម និងលោកស្រី ហី សុខហាន មន្ត្រីការិយាល័យក្សេត្រ និងផលិតភាពកសិកម្ម បានសហការជាមួយការិយាល័យកសិកម្មស្រុកតំបែរ ចុះផ្សព្វផ្សាយពីស្ថានភាពនៃជំងឺម៉ូសាអ៉ិចលើផលិតកម្មដំឡូងមី និងណែនាំពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ នៅឃុំទឹកជ្រៅ ស្រុកតំបែរ ដែលការអញ្ជើញចូលរួមពីអជ្ញាធរភូមិ ឃុំ និងកសិករសរុប៨០នាក់ ក្នុងនោះស្រី៤នាក់ ការផ្សព្វផ្សាយនេះដើម្បី៖

-បង្ហាញកសិករពីរោគសញ្ញានៃការបំផ្លាញរបស់ជំងឺម៉ូសាអ៉ិចលើដំឡូងមី
-បង្ហាញកសិករនៅភ្នាក់ងារចម្លងជំងឺ(រុយស) និងវិធានការកម្ចាត់
-ណែនាំកសិករពីការថែរក្សាពូជ និងជ្រើសពូជណាដែរគ្មានជំងឺទុកដោយខ្លួនឯងដើម្បីជៀសវាងការនាំចូលពូជពីខាងក្រៅ
-ណែនាំពីបច្ចេកទេសថែរទាំ និងការដាក់ជីដើម្បីទទួលបានទិន្នផលខ្ពស់។

ចំនួនអ្នកចូលទស្សនា
Flag Counter