មហាសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្មដំណាំម្រេចដារមេមត់
ចេញ​ផ្សាយ ២៨ មករា ២០១៩
109

ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ លោក ស៊ឹម ធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ចូលរួមក្នុងពិធីមហាសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្មដំណាំម្រេចដារមេមត់ នៅទីស្នាក់ការសហគមន៍កសិកម្ម ភូមិចម្ការគរ ឃុំដារ ស្រុកមេមត់ ដោយមានការចូលរួមពីលោកអភិបាលរងស្រុកមេមត់ លោកប្រធានការិយាល័យកសិកម្មស្រុកមេមត់ លោកមេឃុំគគីរ លោកប្រធានអង្គការ DGRV ព្រមទាំងលោក លោកស្រីថ្នាក់ដឹនាំ និងសមាជិក សមាជិកាសហគមន៍កសិកម្មដំណាំម្រេចដារមេមត់ សរុបអ្នកចូលចំនួន ២៨៨នាក់ ស្រី៦២នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter