ពិនិត្យការប្រមូលផលស្រូវរដូវប្រាំងនិងជួបសំណេះ សំណាលប្រជាកសិករ ៣២នាក់
ចេញ​ផ្សាយ ២១ មករា ២០១៩
119

រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ឆ្លើយតបសំណូមពរលោក ស្រីមេឃុំបឹងព្រួល លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងមន្ត្រីជំនាញក្សេត្រសាស្ត្រ បានពិនិត្យការប្រមូលផលស្រូវរដូវប្រាំងនិងជួបសំណេះ សំណាលប្រជាកសិករ ៣២នាក់ ក្នុងនោះ ស្រី ៧ នាក់។ បញ្ហាប្រឈមក្នុងការដាំស្រូវរដូវប្រាំងឆ្នាំនេះ គឺខ្វះទឹកស្រោចស្រព ទោះបីមានអន្តរាគមន៍បូមសង្គ្រោះនិងភ្លៀងធ្លាក់ខ្លះក៏ដោយ។ ជាមួយគ្នានេះ មិនទាន់អនុវត្តបានត្រឹមត្រូវតាមបច្ចេកទេសពីរបៀបប្រើប្រាស់ជីនិងថ្នាំពុលកសិកម្ម ធ្វើឲ្យថ្លៃដើមផលិត កម្មខ្ពស់ ការប្រើពូជស្រូវច្រើនប្រភេទ ធ្វើឲ្យតម្លៃស្រូវមិនបានល្អ។ ចំពោះបញ្ហាប្រឈមនេះ ក្រុមការងារបានផ្តល់នូវគោលគំនិតមួយចំនួន ៖

១-ស្រូវរដូវប្រាំង ចាំបាច់ត្រូវរៀបចំដីឲ្យស្មើល្អ ភ្លឺស្រែរឹងមាំ។ ដាក់ដាំ ព្រមគ្នា ដើម្បីប្រមូលផលទាន់គ្នា
២-សូមប្រើពូជស្រូវដែលឯកភាពគ្នាក្នុងតំបន់ ហើយឆ្លើយតបតម្រូវការរបស់អ្នកបញ្ជាទិញ ជាពិសេសថៅកែរោងម៉ាសុីនកិនស្រូវក្នុងស្រុក(ត្រូវការពូជស្រូវអ្វី បរិមាណប៉ុណ្ណា)
៣-ប្រើពូជក្នុងស្រុក ស្រូវក្រអូប ដែលធន់នឹងជំងឺ។ ខ្ញុំបានសំណូមពរដល់លោកស្រីមេឃុំ រកកសិករស្ម័គ្រធ្វើបង្ហាញពូជស្រូវក្រអូប ផ្តោតលើបច្ចេកទេសប្រើជី វិធានការទប់ស្កាត់កត្តាចង្រៃ និងការប្រើថ្នាំ។
៤-ប្រើជីនិងថ្នាំកសិកម្ម តាមបទដ្ឋានបច្ចេកទេស ដែលណែនាំដោយអ្នកជំនាញពិតប្រាកដ
៥-ត្រូវចងក្រងជាសហគមន៍កសិកម្ម ប្រមូលផ្តុំកសិផល ពង្រឹងខ្លួនក្លាយជាកសិ ពាាណិជ្ជករ មាន អំណាចពេញលេញក្នុងការចចារតម្លៃ ព្រមទាំងចុះកិច្ចសន្យាផលិតកម្មកសិកម្ម ដែលធានានិរន្តរភាពទីផ្សារនិងតម្លៃកសិផល។

សូមជម្រាបថា ឆ្នាំ២០១៨-២០១៩ ស្រូវរដូវប្រាំងក្នុងខេត្តត្បូងឃ្មុំមាន ១១ ០០០ហិកតា បានច្រូត កាត់ ២ ០០០ហិកតា ទិន្នផលមធ្យម ៤,០៧ នូវគោលគំនិតមួយចំនួនតោន/ហិកតា។

ចំនួនអ្នកចូលទស្សនា
Flag Counter