ពិនិត្យស្ថានភាពដំណាំពោតចំណីសត្វដែលធ្វើបង្ហាញផ្តោតលើបច្ចេកទសប្រើប្រាស់ពូជនិងជី
ចេញ​ផ្សាយ ២១ មករា ២០១៩
908

រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងមន្ត្រីជំនាញក្សេត្រសាស្ត្រ បានពិនិត្យស្ថានភាពដំណាំពោតចំណី សត្វដែលធ្វើបង្ហាញផ្តោតលើបច្ចេកទសប្រើប្រាស់ពូជនិងជី ក្រោមកិច្ចសហការរវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ជាមួយកសិករឈ្មោះ ហ៊ុតសុខខៀង នៅភូមិជីរោទិ៍កណ្តាល ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ គាំទ្រថវិការដោយ កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា របស់ប្រទេសអូស្ត្រាលី។

សូមជម្រាបថា ឆ្នាំ២០១៨-២០១៩នេះ ខេត្តត្បូងឃ្មុំ ដាំពោតចំណីសត្វបាន ៧៥០ហិកតា ស្ថិតក្នុងស្រុកក្រូចឆ្មារនិងស្រុកត្បូងឃ្មុំ ដែលគ្រោងប្រមូលផលក្នុងខែកុម្ភៈខាងមុខនេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter