ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត សហការជាមួយការិយាល័យកសិកម្មស្រុកអូររាំងឪ បានចុះចាក់វ៉ាក់សាំងការពារជំងឺសាទឹកគោ ក្របី ជូនប្រជាពលរដ្ឋនៅភូមិថ្មី ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានចំនួន ៣៧ក្បាល។ ក្នុងនោះដោយមានការចូលរួមពីលោកអភិបាលរងស្រុកអូររាំងឪ លោកមេឃុំគងជ័យ ក្រុមប្រឹក្សាឃុំ ពេទ្យសត្វភូមិ និងលោកមេភូមិ ផងដែរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម