ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញមន្ទីរសហការជាមួយមន្ត្រីជំនាញការពារដំណាំរបស់អគ្គនាយកដ្ឋានកសិកម្ម មេឃុំអញ្ចើម ផ្សព្វផ្សាយពីសញ្ញាណកត្តាចង្រៃលើដំណាំស្រូវ និងណែនាំវិធានការការពារ កម្ចាត់ ពពួកដង្កូវមូស្លឹក មមាចត្នោត និងកណ្តុរ ដែលកំពុងកើត មានលើដំណាំស្រូវរដូវប្រាំង ដល់កសិករ ៨៣នាក់ ក្នុងនោះស្រី ៥២នាក់ ដែលកំពុងជួបប្រទះកត្តាចង្រៃ។
មន្ត្រីជំនាញ បានសង្កត់ធ្ងន់ថា រាល់វិធានការត្រូវតែអនុវត្តព្រមគ្នា ការចាប់ផ្តើមដាំដុះក្នុងតំបន់នីមួយៗ ត្រូវព្រមគ្នា ហើយនាំគ្នាមកប្រើពូជក្នុងស្រុក ដែលមានភាពធន់នៃជំងឺខ្ពស់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម