ប្រគល់ទុយោតំណក់ទឹកស្រោចដំណាំដែលមានលក្ខណៈសន្សំសំចៃទឹកនិងប្រគល់ថវិកាឧបត្ថម្ភ
ចេញ​ផ្សាយ ២១ មករា ២០១៩
118

រសៀលថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី សហការជាមួយលោកស្រីអភិបាលរងស្រុកត្បូងឃ្មុំ បានជួបសំណេះសំណាលក្រុមកសិករផលិតបន្លែសុវត្ថិភាព ២១គ្រួសារ នៅភូមិស្ទឹងពេញ ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៃគម្រោងជំរុញផលិតកម្មស្បៀង របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងបានប្រគល់ទុយោតំណក់ទឹកស្រោចដំណាំដែលមានលក្ខណៈសន្សំសំចៃទឹកនិងប្រគល់ថវិកាឧបត្ថម្ភធនរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងការជួបសំណេះសំណាលនេះ លោកប្រធានមន្ទីបាន ៖
-បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះជីវភាពរបស់កសិករដែលផ្តល់ជូនកសិករគំរូក្នុងការចូលរួមអនុវត្តបច្ចេកទេសកសិកម្មថ្មី ទាំងសម្ភារៈ ថវិកា និងបច្ចេកទេស សំដៅកាត់បន្ថយថ្លៃដើមផលិតលើការចំណាយលើជីគីមីនិងថ្នាំពុលកសិកម្ម ការសន្សំសំចៃទឹក បច្ចេកទេសធន់នឹងការប្រែប្រួលអាកាសធាតុ
-ណែនាំឲ្យកសិករជាក្រុមឬជាសហគមន៍កសិកម្ម ដើម្បីរៀបចំផែនការផលិតកម្មត្រឹមត្រូវ មានស្តង់ដារកសិផល ដែលឆ្លើយតបតម្រូវការរបស់ទីផ្សារ
-ពង្រឹងក្រុមកសិករឬសហគមន៍កសិកម្ម ឲ្យក្លាយជា កសិ-ពាណិជ្ជករ ដែលមានភាពរឹងមាំ ម្ចាស់ការក្នុងការចរចារតម្លៃនិងទាក់ទងអ្នកបញ្ជាទិញ ដែលធានានិរន្តរភាពទីផ្សារនិងតម្លៃកសិផល។

ចំនួនអ្នកចូលទស្សនា
Flag Counter