ពិនិត្យនិងណែនាំ ពីការធ្វើស្រែបង្ហាញពូជខា១៥
ចេញ​ផ្សាយ ១០ មករា ២០១៩
338

ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានសម្របសម្រួលកសិករ ចុះទស្សនៈកិច្ចសិក្សាពីការធ្វើស្រែបង្ហាញពូជខា១៥ នៅភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ មានកសិករចូលរួម ២៨នាក់ ស្រី ៥នាក់ ទស្សនៈកិច្ចសិក្សានេះមានគោលបំណងផ្សព្វផ្សាយបច្ចេកទេស និងជំរុញការប្រើប្រាស់ពូជស្រូវខា១៥។

បន្ទាប់មកបានបន្តចុះពិនិត្យនិងណែនាំ ពីការធ្វើស្រែបង្ហាញពូជខា១៥ដោយបានពន្យល់កសិករពីការគ្រប់គ្រងដង្កូវស៊ីរូងដើម និងជំងឺប្លាស់លើដំណាំស្រូដូចខាងក្រោម៖

-បានបង្កាញកសិករពីវដ្ដជីវិតរបស់ដង្កូវ ពីស្នាមបំផ្លាញ និងណែនាំពីវិធានការគ្រប់គ្រង 
-ត្រូវត្រួតពិនិត្យស្រូវជាប្រចាំ ដើម្បីពិនិត្យវត្តមាន មេអំបៅ -វិធានការគីមី ប្រើប្រាស់ថ្នាំកសិកម្ម ដែលមានធាតុសកម្ម Abamectin, Chlorpyrifos, Cypermethrin, Fipronil,Pemethrin 
- ចំណែកជំងឺប្លាស់ បានណែនាំ កសិករពីភ្នាក់ងារបង្កររោគ រោគសញ្ញ និងវិធានការគ្រប់គ្រងជំងឺ ចំពោះបរិមាណថ្នាំត្រូវប្រើ និងទឹកត្រូវលាយសូមកសិករ មើលលើសំបកដបថ្នាំនីមួយៗ។

ចំនួនអ្នកចូលទស្សនា
Flag Counter