ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ក្រុមការងារគម្រោងជំរុញផលិតកម្មស្បៀង នៃអគ្គនាយកដ្ឋានកសិកម្ម បានចុះពិនិត្យលទ្ធផលអនុវត្តការងាររបស់គម្រោងជាមួយក្រុមការងារគម្រោង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំក្នុងឆ្នាំ២០១៨ និងពង្រឹងការងារគម្រោងឆ្នាំ២០១៩ក្រោមការដឹកនាំ និងសម្របសម្រួលពីលោក ប៉ិច សុវណ្ណូ នាយកគម្រោង លោកបណ្ឌិត គៀន សុភា នាយកប្រតិបត្តិគម្រោង លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងជាប្រធានគម្រោងថ្នាក់ខេត្ត និងមានការចូលរួមពីមន្ត្រីជំនាញបច្ចេកទេសថ្នាក់ជាតិផ្នែកសហគមន៍កសិកម្ម ដំណាំបន្លែ ដំណាំស្រូវ ភូតគាមអនាម័យ និងផ្នែកពាក់ព័ន្ធ លោក លោកស្រី ជាមន្ត្រីអនុវត្តគម្រោងនៃមន្ទីរកសិកម្ម ចំនួន២៨នាក់ ស្រី ០៤នាក់។ ក្នុងឱកាសនោះ លោក យូ តាំងហុី អនុប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បាន
បង្ហាញពីលទ្ធផលការងារ បញ្ហាប្រឈម និងដំណោះស្រាយនៃការអនុវត្តការងារកន្លងមក។ បន្ទាប់មកមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ នៃគម្រោងថ្នាក់ជាតិ បានកោតសរសេីរដល់មន្រ្តីអនុវត្តគម្រោងថ្នាក់ខេត្តស្រុកដែលបានខិតខំ ប្រឹងប្រែង និងអនុវត្តបានជោគជ័យគួរឱ្យកត់សម្គាល់ និងលេីកបង្ហាញពីកង្វះខាត និងការកែលម្អ ព្រមទាំងផ្តល់ពីវិធីសាស្ត្រ យុទ្ធសាស្ត្របន្ថែមដល់មន្រ្តីអនុវត្តគម្រោង។ ជាងនេះទៅទៀត លោកនាយកប្រតិបត្តិគម្រោង បានបង្ហាញ ណែនាំ និងផ្តល់អនុសាសន៍ និងយុទ្ធសាស្រ្តបន្ថែមពីការអនុវត្តន៍ការងារ ផ្តោតសំខាន់លេី:
(១).ផលិតកម្មបន្លែសុវត្ថិភាព
(២).ផលិតកម្មដំណាំស្រូវ
(៣).ផែនការទីផ្សារ(ផែនការផលិត រកទីផ្សារបន្លែ និងស្រូវ)
(៤).ពង្រឹងក្រុមផលិត និងសហគមន៍(បន្លែ និងស្រូវ)
(៥).ការរៀបចំចងក្រងឯកសារ អត្ថបទ បទពិសោធន៍ និងរបាយការណ៍។