ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ លោក ធីម ធួក អនុប្រធានការិយាល័យនីតិកម្មកសិកម្ម បានដឹកនាំនិស្សិតជំនាក់ទី២ (វេន ចន្ទ-សុក្រ និងសៅរ៍-អាទិត្យ) មហាវិទ្យាល័យកសិកម្ម នៃសាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំ ដើម្បីចុះសាងសងផ្ទះសំណាញ់ និងអនុវត្តការរៀបចំរងក្នុងផ្ទះសំណាញ់
របស់កសិករនៅភូមិជ័យសម្បត្តិ ឃុំតំបែរ ស្រុកតំបែរ ដោយមានការចូលរួមចំនួន០៩នាក់ ស្រ្តី ០២នាក់។
ក្នុងការចុះសិក្សានិងអនុវត្តផ្ទាល់នេះ និស្សិតទាំងអស់មានការយកចិត្តទុកដាក់ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីបច្ចេកទេសសាងសង់ផ្ទះសំលាញ់និងបច្ចេកទេសដាំដុះបន្លែក្នុងពេលបច្ចុប្បន្ននេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម