ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានរៀបចំទិវាស្រែពិសោធន៍បង្ហាញការប្រើប្រាស់ពូជ និងជីលើផលិតកម្មដំណាំស្រូវ(ពូជសែនក្រអូប) ក្រោមអធិបតីភាពលោក យូ តាំងហ៉ី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ទិវានេះរៀបចំក្នុងគោលបំណងដើម្បីបង្ហាញពីសកម្មភាព និងលទ្ធផល នៃការអនុវត្តស្រែបង្ហាញ ដល់កសិករ និងអ្នកពាក់ព័ន្ធ។ ក្នុងនោះដោយមានការអញ្ជើញចូលរួមពីលោកមេឃុំ ជំទប់ឃុំ មេភូមិ ឈ្មួញទិញស្រូវ និងប្រជាកសិករចំនួន ៥២នាក់ ស្រី២៦នាក់ នៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម