ថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨
-លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
-លោក អៀង ថងអ៊ុន អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម
បានចុះវាស់ស្ទង់ទិន្នផលស្រូវ(ពូជសែនក្រអូប) លើស្រែបង្ហាញការប្រើប្រាស់ពូជ និងជីNPK ដោយកូនស្រែទី១ ប្រើជីUrea ១០៥គក្រ DAP ៦៥គក្រ KCL ៥០គក្រ ទទួលបានទិន្នផលមធ្យម ៤ ៧៥៥ គក្រ/ហត (សើម) និងកូនស្រែទី២ ប្រើជីUrea ១៧៦គក្រ DAP ៥០ គក្រ KCL ៥០គក្រ ទទួលបានទិន្នផលមធ្យម ៤ ១៨០ គក្រ/ហត (សើម) ក្នុងមួយកូនស្រែ ដោយយក៣សំណាក ដែលមួយសំណាកស្មើនិង២ម x២ម នៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុអូររាំងឪ ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម