ការរៀបចំក្រុមមុខរបរក្នុងសហគមន៍កសិកម្ម នឹងជួយជំរុញបង្កើនផលិតភាពកសិកម្មនិងងាយផ្សារភ្ជាប់ទីផ្សារកសិផល
ចេញ​ផ្សាយ ០៤ មករា ២០១៩
136

រសៀល ថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្រ្តីជំនាញចុះសំណេះសំណាលសមាជិកសហគមន៍ផលិតកម្មបន្លែសុវត្ថិភាព ល្ងៀងមានជ័យ ដែលមានកសិករចូលរួមសរុប ៣៥នាក់ ក្នុងនោះស្រី ១១នាក់ នៅភូមិស្មោញ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ។

ក្នុងឱកាសនោះលោកប្រធានមន្ទីរ បានផ្ដល់យន្តការជាត្រីវិស័យមួយចំនួនដូចតទៅ ៖
-សុំឲ្យកសិករផលិតបន្លែសុវត្ថិភាពថ្មី ចូលជាសមា ជិក សហគមន៍កសិកម្មនិងស្នើឱ្យសមាជិកសហ គមន៍ ចាស់ជាវហ៊ុនបន្ថែម ដើម្បីបង្កើនដើមទុននិងពង្រីកមុខ របរសហគមន៍ឱ្យបានរីកចម្រើនជាងមុន
-ជំរុញសហគមន៍កសិកម្ម ឱ្យបង្កើតជាក្រុមគ្រប់គ្រង ទៅតាមមុខរបរ តាមសក្តានុពលធនធានក្នុងសហគមន៍
-ជំរុញការ អនុវត្តកសិកម្មល្អ (GAP) ដោយអនុវត្តឱ្យ បានខ្ជាប់ខ្ជួនតាមការ ណែនាំរបស់មន្ត្រីជំនាញ ដើម្បី ឈានទៅទទួលបានវិញ្ញាបនបត្របញ្ជាក់ការទទួល ស្គាល់ស្ដង់ដារ ការអនុវត្តកសិកម្មល្អ (GAP) 
-សមាជិកសហគមន៍កសិកម្មទាំងអស់ ត្រូវជួបប្រជុំគ្នាជាទៀងទាត់ ដើម្បីរៀបចំផែនការដាំដុះឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការជុញផលិតផល ដែលនាំឱ្យតម្លៃកសិផលធ្លាក់ចុះ
-សមាជិកសហគមន៍កសិកម្មទាំងអស់ត្រូវស្មោះ ត្រង់ និងហ៊ានធ្វើកិច្ចសន្យាពាណិជ្ជកម្ម ជាមួយដៃគូបញ្ជាទិញ និងអភិវឌ្ឍសហគមន៍ឱ្យក្លាយជាកសិ-ពាណិជ្ជករ 
-មន្រ្តីបច្ចេកទេស ត្រូវចុះផ្ដល់បច្ចេកទេសដាំដុះបន្ថែមដល់កសិករ ជាពិសេស ការអនុវត្តកសិកម្មល្អ (GAP) ជាប្រចាំ។

បន្ទាប់មកលោកប្រធានមន្ទីរ និងមន្រ្តីជំនាញ បានបន្តចុះពិនិត្យចម្ការបន្លែ និងដំឡូងមី ដោយណែនាំឱ្យកសិករទុកពូជដំឡូងមីដែលមិនមានជំងឺជាពូជសម្រាប់ដាំបន្ត ដើម្បីជៀស វាងការទិញពូជដែលមិនស្គាល់ប្រភពច្បាស់លាស់ និងកាត់បន្ថយការចំណាយ។

ចំនួនអ្នកចូលទស្សនា
Flag Counter