ថ្ងៃច័ន្ទ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨
ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងការិយាល័យកសិកម្មស្រុកអូររាំងឪបានចូលរួមប្រជុំសម្របសម្រួលរៀបចំកម្មវិធីមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មជាមួយគណៈកម្មការរៀបចំបង្កើតសហគមន៍កសិកម្ម នៅការរិយាល័យកសិកម្មស្រុកអូររាំងឪ ដោយមានការចូលរួមពីសមាជិកគណៈកម្មការរៀបចំបង្កើតសហគមន៍កសិកម្ម និងតំណាងក្រុមផលិតបន្លែសុវត្ថិភាពទាំបីក្រុមក្នុងស្រុកអូររាំងឪ ចំនួន១៦នាក់ ស្រី១នាក់ ទទួលបានលទ្ធផលដូចខាងក្រោម៖
-បានរៀបចំឯកសារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធសម្រាប់កម្មវិធីមហាសន្និបាត
-បានត្រៀមរៀបចំបញ្ជីឈ្មោះសមាជិក បេក្ខជនឈរឈ្មោះជាថ្នាក់ដឹកនាំសហគមន៍កសិកម្មសម្រាប់អនុម័ត និងបោះឆ្នោតនៅថ្ងៃសន្និបាត
-បានរៀបចំលិខិតអញ្ជើញគណៈអធិបតី សមាជិក សមាជិកាសម្រាប់ការអញ្ជើញចូលរួមក្នុងកម្មវិធីមហាសន្និបាត។
បន្ទាប់ពីកិច្ចប្រជុំក្រុមការងារបានបន្តចុះពិនិត្យស្ថានភាពដំណាំឆៃថាវរបស់កសិករចំនួន៥គ្រួសារ ដែលកំពុងដាំដុះដំណាំលើផ្ទៃដី២.៥ហ.ត ដែលស្ថានភាពឆៃថាវកំពុងការបំផ្លាញពីដង្កូវយោលទោង។ ជាមួយគ្នានេះផងដែរ មន្ត្រីជំនាញបានណែនាំកសិករឲ្យធ្វើការសម្អាតស្មៅ និងរុក្ខជាតិចង្រៃក្នុងចម្ការ ព្រមទាំងណែនាំគាត់ប្រើប្រាស់វិធានការគីមីចំពោះករណីការបំផ្លាញមានលក្ខណៈធ្ងន់ធ្ងរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម