ទិវាស្រែពិសោធន៍បង្ហាញការប្រើប្រាស់ពូជ និងជីលើផលិតកម្មដំណាំដំឡូងមី
ចេញ​ផ្សាយ ០៤ មករា ២០១៩
134

ថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ 
-លោក ដុក សាវឿន អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម
-លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម 
-លោកស្រី ហី សុខហាន មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម 
បានចុះរៀបចំទិវាស្រែពិសោធន៍បង្ហាញការប្រើប្រាស់ពូជ និងជីលើផលិតកម្មដំណាំដំឡូងមី(ពូជKU50 បានទិន្នផល ១៨.០០ តោន/ហត និងពូជ HLS11បានទិន្នផល១៣.០០តោន/ហត) នៅក្នុងឳកាសទិវាចម្ការបង្ហាញ បានបង្ហាញជូនអ្នកចូលរួម ពីគោលបំណង សកម្មភាព លទ្ធផល នៃការអនុវត្តធ្វើ បង្ហាញជាមួយកសិករ និងបានផ្តល់ជាអនុសាសន៍ណែនាំកសិករ ឲ្យដាំដុះដំណាំដំឡូងមីតាមបច្ចេកទេស ការក្សាពូជ និងការជ្រើសរើសពូជដែលគ្មានជំងឺទុកដាំឆ្នាំបន្ទាប់ និងណែនាំកសិករពីរបៀបប្រើប្រាស់ជីតាមបច្ចេកទេស ដែលមានកាអញ្ជើញចូលរួមពីតំណាងកម្មវិធីCAVAC លោកប្រធានការិយាល័យកសិកម្មស្រុក លោកមេឃុំ មេភូមិ និងប្រជាកសិករចំនួន ៤៨នាក់ ស្រី១៧ នាក់ នៅភូមិឃ្លៃ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter