រសៀលថ្ងៃព្រហស្បតិ៍នេះដែរ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានបន្តចូលរួមពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់សហគមន៍កសិកម្មសាមក្គីកក់ នៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុក លោកមេឃុំកក់និងសមាជិកសហគមន៍កសិកម្ម ៤១នាក់ ក្នុងនោះស្រី ១៣នាក់។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានណែនាំដល់សហគមន៍ ៖
-ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ស្មោះត្រង់ ទាំងជួរថ្នាក់ដឹកនាំ សមាជិក សមាជិកានិងអនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខន្តិកៈនិងបទបញ្ជាំផ្ទៃក្នុងសហគមន៍
-ត្រូវរៀបចំក្រុមផលិតកម្មនិងមុខរបរច្បាស់លាស់ ប្រើប្រាស់ធនធានដែលមានក្នុងសហគមន៍ឲ្យអស់ពីលទ្ធភាព
-ត្រូវចូលរួមទិញភាគហ៊ុនឲ្យបានច្រើន ដើម្បីពង្រីកមុខជំនួញឲ្យបានធំ ជាពិសេសចាប់ដៃគូរកសុីធំៗតាមរយៈ ផលិតកម្មកសិកម្មតាមកិច្ចសន្យា
-ត្រូវពង្រីកផែនការផលិតកម្មឲ្យបានធំ ហើយស្របតាមស្តង់ដាររបស់អ្នកបញ្ជាទិញ។
ក្នុងវេលានោះដែរ លោកប្រធានមន្ទីរ ក៏បានប្រគល់ឧបករណ៍ដាំគ្រាប់ស្រូវដែលជាអំណោយរបស់អង្គការការីតាសកម្ពុជា តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដល់សហគមន៍កសិកម្មសាមគ្គីកក់ ចំនួន ៤គ្រឿង និងសហគមន៍កសិកម្មរំដួកលដូនតី ចំនួន ៤គ្រឿង។