នៅថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ភាពជាដៃគូរវាងសហគមន៍កសិកម្មនិងវិស័យឯកជន នៅសាលប្រជុំ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដែលបិទសិក្ខា សាលា ក្រោមអធិបតីភាពលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ លោកអអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានការិយាល័យកសិកម្មក្រុង ស្រុក លោក លោកស្រីថ្នាក់ដឹនាំសហគមន៍៍កសិកម្ម លោក លោកស្រី តំណាងអង្គការមិនមែនរដ្ឋាភិបាល ក្រុមហ៊ុន សហគ្រាសកែច្នៃកសិផល សរុបអ្នកចូលរួម ៤៧នាក់ ក្នុងនោះស្រី ៣នាក់។
ឆ្លៀតក្នុងឱកាសបិទសិក្ខាសាលានោះ លោកប្របានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់អនុសាសន៍មួយ ចំនួនដូចតទៅ ៖
១-សូមឲ្យភាគីពាក់ព័ន្ធ(ដៃគូអភិវឌ្ឍន៍ អង្គ ការ សមាគម) សហគមន៍កសិកម្ម វិស័យឯកជន ក្រោយពីបានជួបប្រជុំពិភាក្សាគ្នានៅក្នុងកម្មវិធីសិក្ខាសាលានៅថ្ងៃនេះរួច ហើយ សូមបន្តជួបពិភាក្សាប្រចាំ ដើម្បីធ្វើយ៉ាងណាស្វែងយល់ពីគ្នាឲ្យកាន់ តែស៊ី ជម្រៅ និងអាចប្រែក្លាយជាដៃគូពាណិជ្ជ កម្មជាមួយគ្នា ជាពិសេសឈានទៅដល់ការ អនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។
២-សហមន៍កសិកម្មនិងវិស័យឯកជនជាតួអង្គយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្ម ដូចនេះភាគ្គីទាំងពីរ ត្រូវពិគ្រោះគ្នាពីអ្វីដែលជាតម្រូវការរបស់ទីផ្សារ? អ្វីដែលត្រូវផលិត? គុណភាពស្តង់ដារផលិតផលបែបណា? តម្លៃផលិតផលបែបណា? ទាក់ទងគ្នាបែបណា?
៣-សំណូមពរដល់វិស័យឯកជននិងដៃគូអភិវឌ្ឋន៍ ជួយគាំទ្រផ្តល់បច្ចេកទេសកសិ កម្ម ផ្តល់ទុន ដើម្បីកសាងសមត្ថភាពនិងផលិតកសិផល ប្រកបដោយគុណភាព សុវត្ថិភាព មានស្តង់ដារឆ្លើយតបតម្រូវការទីផ្សារ ស្ថិរភាព និងនិរន្តរភាព ទិផ្សារនិងតម្លៃ។
៤-សហគមន៍កសិកម្ម ត្រូវរៀបចំក្រុមមុខ របរជាក់លាក់ មានអ្នកទទួលខុសត្រូវច្បាស់លាស់ និងដាក់ចេញផែនការផលិត ស្របតាមផែនការតម្រូវការទីផ្សារ។
៥-ថ្នាក់ដឹកនាំសហគមន៍កសិកម្ម ត្រូវជួបប្រជុំគ្នាជាប្រចាំស្របតាមលក្ខន្តិកៈនិងបទ បញ្ជាផ្ទៃក្នុង ពិនិត្យពីវឌ្ឍនភាព បញ្ហាប្រឈម និងលើកទិសដៅអភិវឌ្ឍសហ គមន៍ ស្របតាមភាពបត់បែននៃទីផ្សារ និងពាណិជ្ជកម្មក្នុងតំបន់និងពិភពលោក។