នៅរសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នេះដែរ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញជួបប្រជុំពិភាក្សាស្ដីពីបញ្ហាការងារដាំដុះដំណាំអំពៅ ស្រូវ ដំឡូង មី ស្វាយចន្ទី និងកៅស៊ូ តាមសំណើសុំរបស់កសិករ នៅឃុំឈូកស្រុក ក្រូចឆ្មារ ដែលមាន ការចូលរួមពីលោកជំទប់ទី១ ឃុំ ឈូក និងកសិករ ១២នាក់ ក្នុងនោះ ស្រី ១នាក់។
ក្នុងឱកាសនោះ មន្ត្រីជំនាញបានណែនាំពី វិធានការ ទប់ស្កាត់ បង្ការ និងបច្ចេកទេសក្នុងការប្រើប្រាស់ជី និងថ្នាំពុលកសិកម្មប្រកបដោយប្រសិទ្ធភាព និង ប្រសិទ្ធផល។
ឆ្លើយតបនឹងសំណូមពរនេះ ក្រុមការងារបានស្នើដល់អាជ្ញាធរឃុំនិងកសិករ រៀបចំក្រុមកសិករតាមមុខដំណាំនីមួយៗច្បាស់លាស់ ដើម្បីទទួលការបណ្តុះបណ្តាលពីមន្ត្រីជំនាញជាក់លាក់ក្នុងពេលវេលាសមស្របណាមួយនាពេលខាងមុខនេះ។
បន្ទាប់មក ក្រុមការងារបានចុះពិនិត្យផ្ទាល់ដល់ចម្ការអំពៅដែលជួបបញ្ហាស្លឹកក្រហមនិងដំឡូងមីដែលរងនូវជំងឺម៉ូសាអ៊ិក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម