ចុះពិនិត្យការងារបង្កបង្កើនផលនិងជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មសេដាមានជ័យនិងសហគមន៍កសិកម្មតំបែររុងរឿង
ចេញ​ផ្សាយ ១៣ ធ្នូ ២០១៨
129

សហគមន៍កសិកម្ម ជាកសិ ពាណិជ្ជករ ក្នុងបរិបទពាណិជ្ជូបនីយកម្មកសិកម្ម

នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការីបានចុះពិនិត្យការងារបង្កបង្កើនផលនិងជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មសេដាមានជ័យនិងសហគមន៍កសិកម្មតំបែររុងរឿង ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងពង្រឹងការដឹកនាំគ្រប់គ្រង 
ស្តាប់បញ្ហាប្រឈម និងជំរុញការរៀបចំផែនការមុខរបរ។

សហគមន៍កសិកម្មបានបង្ហាញពីទិសដៅរបស់ខ្លួនក្នុងការបង្កើតមុខរបរដូចជា ៖
-មុខរបរចិញ្ចឹមជ្រូកនិងកាប់ជ្រូកលក់ ព្រមទាំងកែច្នៃជាសាច់ក្រកដែលមានស្តង់ដារត្រឹមត្រូវ
-មុខរបរប្រមូលទិញនិងលក់ស្វាយចន្ទី ស្វាយកែវរមៀត កៅស៊ូ ដំឡូងមី ដោយ មានគោលដៅទីផ្សារច្បាស់លាស់។

លោកប្រធានមន្ទីរ ក៏បានផ្ដល់អនុសាសន៍ដល់សហគមន៍ដូចខាងក្រោម ៖
-សុំឲ្យសហគមន៍រៀបចំការប្រជុំក្រុមប្រឹក្សាភិបាលនិងគណៈកម្មការសហគមន៍ឲ្យបានញឹកញាប់ ដើម្បីដឹកនាំ គ្រប់គ្រង រកដំណោះស្រាយបានល្អប្រសើរ
-បង្កើតមុខរបរក្នុងសហគមន៍ទៅតាមសក្ដានុពលកសិកម្ម
ក្នុងតំបន់
-សុំឲ្យមានការរៀបចំក្រុមមុខរបរ ដែលមានអ្នកទទួលខុសត្រូវច្បាស់លាស់ ដើម្បីភាពរីកចម្រើនក្នុងសហគមន៍
-ទំនាក់ទំនងជាមួយអ្នកបញ្ជាទិញមុនផលិតកម្ម ដើម្បីផ្គត់ផ្គង់តាមតម្រូវការ នូវផលិតផលដែលមានស្ដង់ដារ ជាពិសេស ជំរុញការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ធានាបាននូវនិរន្តរភាពទីផ្សារនិងតម្លៃបង្កើនចំណូលគ្រួសារកសិករ។

ក្នុងឱកាសនោះផងដែរ លោកប្រធានមន្ទីរ និងសហការីបានចុះពិនិត្យពីស្ថានភាពនៃការប្រមូផលស្រូវរបស់កសិករនៅភូមិជ្រៃភ្លូក ដែលពួកគាត់កំពុងធ្វើការច្រូតកាត់ និងរងការប៉ះ ពាល់ដោយសារជន់លិចទឹកភ្លៀង។

ចំនួនអ្នកចូលទស្សនា
Flag Counter