ចែកគ្រាប់ពូជបន្លែ និងសៀវភៅបច្ចេកកសិកម្មដល់តំណាងគ្រួសារកសិករ
ចេញ​ផ្សាយ ១១ ធ្នូ ២០១៨
196

នៅរសៀលថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម ការិយាល័យផ្សព្វផ្សាយកសិកម្ម ការិយាល័យកសិ ឧស្សាហកម្ម និងការិយាល័យកសិកម្មស្រុកមេមត់ បន្តជួបសំណេះសំណាលនិងចែកគ្រាប់ពូជបន្លែ និងសៀវភៅបច្ចេកកសិកម្មដល់តំណាងគ្រួសារកសិករចំនួន ៥០នាក់ មកពីភូមិមុខក្រាស់ មេមត់ និងភូមិសង្គមជ័យ ឃុំមេមត់ ស្រុកមេមត់ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលនៃគណៈអភិបាលស្រុកមេមត់និងលោកមេឃុំមេមត់ ដោយគ្រួសារកសិករម្នាក់ៗ ទទួលបានពូជបន្លែ ៣មុខ។

ស្រុកមេមត់ មានភូមិសាស្ត្រអំណោយផលដំណាំកសិ ឧស្សាហកម្ម ហេតុនេះ ធ្វើឲ្យស្រុកមេមត់ មានកសិករដាំបន្លែតិច ធ្វើឲ្យខ្វះបន្លែផ្គត់ផ្គង់ទីផ្សារ ហើយត្រូវបាននាំយកមកបំពេញបន្ថែមពីបណ្តាស្រុកក្រុងក្នុងខេត្ត ពីរាជធានីភ្នំពេញនិងមួយចំនួននាំចូលពីប្រទេសវៀតណាម។ ការផ្តល់ពូជបន្លែនាឱកាសនេះ មួយចំណែកចង់ផ្សព្វផ្សាយឲ្យកសិករពង្រីកការដាំបន្លែឲ្យបានកាន់តែច្រើន មួយចំណែកចង់ឲ្យគ្រួសារកសិករបង្កើតជាសួនបន្លែតាមគ្រួសារ ដើម្បីបំពេញបន្ថែមផ្នែកអាហារូបត្ថម្ភប៉ុណ្ណោះ។

ចំនួនអ្នកចូលទស្សនា
Flag Counter