រសៀលថ្ងៃពុធ ១៣រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨
លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម ការិយាល័យនីតិកម្មកសិកម្ម ការិយាល័យផ្សព្វផ្សាយកសិកម្ម ការិយាល័យកសិកម្មស្រុកត្បូងឃ្មុំ ចុះផ្សព្វផ្សាយលទ្ធផលនៃការចុះពិនិត្យ និងសន្និដ្ឋានពីជំងឺលើដំណាំស្រការនាគរបស់អគ្គនាយកដ្ឋានកសិកម្ម ដល់កសិករនៅភូមិតាអ៊ុយ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ចំនូន ៣២នាក់ ក្នុងនោះស្រី ៨នាក់។ ជំងឺដែលកើតមានលើដំណាំស្រកានាគ សន្និដ្ឋានថា បង្កដោយពពួកផ្សិត ៣ប្រភេទ ដែលធ្វើឲ្យដើមស្រកានាគ រលួយ ដំបៅ និងថយទិន្នផលយ៉ាងច្រើន។ ឆ្លើយតបករណីនេះ មន្ត្រីជំនាញបានដកស្រង់ខ្លឹមសារណែនាំរបស់អគ្គនាយនាយកដ្ឋានកសិកម្ម ពីការព្យាបាល ដោយប្រើថ្នាំដែលមានធាតុសកម្មពពួក Metalaxyl, Mongozeb ឬកាប់ចោលសម្អាតដីឡើងវិញ។ ព្រមជាមួយគ្នានេះ មន្ត្រីជំនាញបានណែនាំបន្ថែម ៖
-ការថែទាំតាមរយៈការសម្អាតដើម ដោយកាត់ខ្នែងដែលមានមេរោគ និងខ្នែងដែលដណ្តើមការស្រូបសារធាតុចិញ្ចឹម យកទៅកប់ចោលឲ្យឆ្ងាយពីចម្ការ។ សម្អាតស្មៅឲ្យបានល្អ ជៀសវាងជាជម្រកសត្វល្អិតចង្រៃនិងមជ្ឍដ្ឋានបង្កផ្សិត
-ពីបច្ចេកទេសក្នុងការប្រើប្រាស់ជីនិងថ្នាំកសិកម្មឲ្យមានប្រសិទ្ធភាពលើដំណាំស្រកានាគ។ ដើម្បីផ្សារភ្ជាប់ជាមួយការអនុវត្តជាក់ស្តែង ខ្ញុំបានសំណូមពរកសិករ ២គ្រួសារ ដែលមានដំណាំស្រការនាគរងប៉ះពាល់ ដោយពពួកផ្សិតនេះ សហការជាមួយមន្ត្រីជំនាញក្នុងការធ្វើបង្ហាញពី ការព្យាបាល ថែទាំដំណាំស្រការនាគ នេះ។
កសិករ បានទទួលយកតាមការណែនាំពីមន្ត្រីជំនាញ និងសហការធ្វើបង្ហាញទាំង ២ទីតាំង។