ថ្ងៃអង្គារ ១២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨
- លោក សេង ថា ប្រធានការិយាល័យកសិកម្មស្រុកអូររាំឪ
- លោក សេង សីសាក់អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
- លោក មាន វ៉ាន់ឡាយ មន្ត្រីការិយាល័យកសិកម្មស្រុកអូររាំងឪ
បានចុះសម្របសម្រួលរៀបចំឯកសារពាក់ព័ន្ធ សម្រាប់រៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅភូមិទំនាប ឃុំគងជ័យ និងភូមិអូរឡោក ឃុំច ស្រុកអូររាំងឪ ដោយមានការចូលរួមពីសមាជិកក្រុមដាំដុះបន្លែក្នុងគម្រោងជំរុញផលិតកម្មស្បៀង របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន២៣នាក់ ស្រី១២នាក់។
ជាលទ្ធផលដល់ក្រុមការងារបានរៀបចំឯកសារបញ្ជីឈ្មោះប្រជាពលរដ្ឋដែលសុំចូលជាមាជិកសហគមន៍កសិកម្មចំនួន៣៤នាក់ បេក្ខជនឈរឈ្មោះបោះឆ្នោតជាថ្នាក់ដឹកនាំសហគមន៍ចំនួន១០នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម