ពិនិត្យពពួកសត្វល្អិតចង្រៃលើដំណាំ និងណែនាំពីរការបាញ់ថ្នាំសម្លាប់ពពួករុយសរ នឹងដង្កូវ
ចេញ​ផ្សាយ ០៤ ធ្នូ ២០១៨
240

ថ្ងៃព្រហស្បតិ៍៧រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២
ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ឈាង ចានស៊ីថា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក រ័ត្ន សំណព្វ អនុប្រធានការិយាល័យកសិឧស្សាហកម្ម បានចុះពិនិត្យពីការដាំដុះដំណាំរបស់កសិករនៅក្នុងក្រុមបន្លែសុវត្ថិភាពស្ទឹងពេញ ក្នុងស្រុកត្បូងឃ្មុំ ដោយបានជួបកសិករចំនួន១៨ គ្រួសារ ដែលកំពុងដាំស្ពៃក្រញ៉ាញ់ ស្ពៃចង្កឹះ សាលាដ៍ សណ្តែកកួរ 
ត្រសក់ចំណា។

បន្ទាប់មកបានប្រជុំប្រចាំខែជាមួយក្រុមកសិករដាំបន្លែរសុវត្ថិភាពថ្លុកពង្រ ដោយបានណែនាំពីការដាំដុះបន្លតាមផែនការ
ដាំដុះ និងពីការពិនិត្យពពួកសត្វល្អិតចង្រៃលើដំណាំ និងណែនាំពីរការបាញ់ថ្នាំសម្លាប់ពពួករុយសរ នឹងដង្កូវលេីដំណាំត្រសក់ចំណា និងណែនាំពីការប្រើប្រាសជីបំប៉នទៅតាមដំណាក់កាលលូតលាស់របស់ដំណាំ។

+បញ្ហាប្រឈម
-ដោយសាតែមួយរយៈនេះមានភ្លៀងធ្លាក់ច្រើន បានបង្ករឲ្យ ដំណាំមួយចំនួនរបស់កសិករត្រូវទទួលរងនិងជំងឺផ្សិតផង
ដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter