រៀបចំទិវាស្រែបង្ហាញការប្រើប្រាស់ពូជ និងជីលើផលិតកម្មដំណាំស្រូវ
ចេញ​ផ្សាយ ០៤ ធ្នូ ២០១៨
130

 

ថ្ងៃព្រហស្បតិ៍៧រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានរៀបចំទិវាស្រែបង្ហាញការប្រើប្រាស់ពូជ និងជីលើផលិតកម្មដំណាំស្រូវ
(ពូជសែនក្រអូប) ក្រោមអធិបតីភាព លោក ស៊ឹម ធី អនុ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ 
ទិវាស្រែបង្ហាញរៀបចំឡើងក្នុងគោលបំណងដើម្បីបង្ហាញពីសកម្មភាព និងលទ្ធផល នៃការអនុវត្តស្រែបង្ហាញ ដល់កសិករ និងអ្នកពាក់ព័ន្ធ ទិវានេះដោយមានការអញ្ជើញចូលរួមពី មន្ត្រីជំនាញមន្ទីរកសិកម្ម មន្ត្រីការិយាល័យកសិកម្មស្រុកពញាក្រែក លោកមេឃុំ ជំទប់ឃុំ មេភូមិ ឈ្មួញទិញស្រូវ និងប្រជាកសិករចំនួន ៤៦នាក់ ស្រី១៣នាក់ ដែលបានរៀបចំឡើង នៅភូមិអង្គរលើ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter