ចុះពិនិត្យ និងណែនាំបច្ចេកទេសដាំដុះដំណាំបន្លែ នៅក្នុងផ្ទះសំណាញ់ និងរៀបចំសាងសង់ផ្ទះសំណាញ់
ចេញ​ផ្សាយ ០៣ ធ្នូ ២០១៨
152

ថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២
ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ត្រីជំនាញនៃមន្ទីរ
កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះពិនិត្យ និងណែនាំបច្ចេកទេសដាំដុះដំណាំបន្លែ នៅក្នុងផ្ទះសំណាញ់ និងរៀបចំសាងសង់ផ្ទះសំណាញ់ចំនួន២បន្ថែមទៀត នៅភូមិទួលចាន់ ឃុំពពេល ស្រុកពញាក្រែក និងភូមិជ័យសម្បត្តិ ឃុំតំបែរ ស្រុកតំបែរ ក្នុងនោះបានពន្យល់ណែនាំកសិករពីវិធីសាស្រ្តការពារនិងកំចាត់សត្វដង្កូវ
-ពន្យល់កសិករពីកំរិតនៃការប្រើប្រាស់ជីបំប៉ន អោយត្រូវតាមតម្រូវការរបស់ដំណាំបន្លែ
-ជំរុញកសិករឲ្យចេះរៀបចំរងបន្លែអោយបានត្រឹមត្រូវ បន្ទាប់ពីប្រមូលផល និងជួយរៀបចំផែនការដាំដុះនៅវគ្គបន្តបន្ទាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter