កិច្ចប្រជុំពិភាក្សាភាពជាដៃគូ រដ្ឋ ឯកជន សហគមន៍កសិកម្ម នៅភូមិស្រម៉រ ឃុំទឹកជ្រៅ ស្រុកតំបែរ
ចេញ​ផ្សាយ ២៧ វិច្ឆិកា ២០១៨
128

នៅរសៀលថ្ងៃចន្ទ ៤រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំពិភាក្សាភាពជាដៃគូ រដ្ឋ ឯកជន សហគមន៍កសិកម្ម នៅភូមិស្រម៉រ ឃុំទឹកជ្រៅ ស្រុកតំបែរ ក្រោមការដឹកនាំសម្របសម្រួលពី លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ និងលោក សុង សារ៉ន អគ្គ នាយកក្រុមហ៊ុន AMRU RICE CAMBODIA ដោយមានការចូលរួមពី សំណាក់ថ្នាក់ដឹនាំសហ ភាពសហគមន៍កសិកម្ម ថ្នាក់ដឹនាំ និងសមាជិកសហគមន៍ ក្នុងខេត្តត្បូងឃ្មុំ សរុប ៧៥នាក់ ក្នុងនោះស្រី ១៤នាក់។

កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណងផ្ដល់ឱកាសឲ្យក្រុមហ៊ុនប្រមូលទិញកសិផលសម្រាប់នាំចេញ និងសហគមន៍កសិកម្ម បានជួបពិភាក្សាស្វែងយល់ពីរគ្នាទៅវិញទៅមក ដើម្បីឈានទៅរកនិរន្តរភាពទីផ្សារកសិផលតាមរយៈ ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។

ការប្រមូលផ្តុំកម្លាំងផលិត ផលិតកសិផលដែលមានស្តង់ដារ ជាប្រភពអំណាចក្នុងការដណ្តើមទីផ្សារក្រៅប្រទេស។

ចំនួនអ្នកចូលទស្សនា
Flag Counter